The Westline School

Westline Education Group Continues to Secure and Integrate Teaching Technology for New Term November 3

Oct 26, 2020

ដោយៈសុផល/ភ្នំពេញ៖គិតត្រឹមចុងខែតុលានេះបណ្តាញគ្រឹះ​ស្ថាន​អប់រំរបស់វេស​ឡា​ញ​អេឌ្យូខេសិន គ្រុប បានទទួលចូលរៀនក្នុងថ្នាក់ឡើង​វិញបានរយពេល១ខែ​បន្ទាប់​ពី​ទទួលការលិខិតអនុញាតិឲ្យបើកដំណើរការគ្រឹះស្ថានអប់រំពីក្រសួងអប់រំយុវជននិងកីឡាដោយអនុវត្តគោល​ការណ៍ប្រតិបត្តិស្តង់ដារសុវត្ថិភាព។បណ្តាញគ្រឹះស្ថានអប់រំមួយ​នេះស្វាគមទទួលចុះឈ្មោះសិស្សចូលរៀនសម្រាប់វគ្គសិក្សាថ្មីនៅថ្ងៃទី៣ខែវិច្ឆិកា ខាង​មុខនេះដោយបញ្ជូលបច្ចេកវិទ្យាមួយចំនួនទៀតដើម្បីគាំទ្រដល់ការបង្រៀននិងរៀនរបស់សិស្សឲ្យកាន់តែប្រសើរឡើង។

ឧកញ៉ា ប៉ិច បូឡែនអគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបមានប្រសា​ស​ន៍​ថាអ្នកអាណាព្យាលបាលភាគច្រើនបានបញ្ចូនកូនៗមកសិក្សាក្នុងថ្នាក់ផ្ទាល់ដោយ​ពួក​គាត់​មានទំនុកចិត្តខ្ពស់លើសាលារៀនរបស់យើងខ្ញុំ ពីព្រោះយើងបានអនុវត្ត​គោល​កា​រ​ណ៍ប្រតិបត្តិរបស់ក្រសួង ព្រមទាំងមានការសហការយ៉ាងខ្ជាប់ខ្ជួន​ជាមួយអ្នក​អាណា​ព្យា​បាល ដើម្បីបង្ការ និងទប់ស្តាត់ការរីករាលដាលមេរោគកូវីឌ-១៩។ លោកឧកញ៉ា​បាន​បន្តទៀតថា៖ ការ​បញ្ចូលបច្ចេកវិទ្យាក្នុងបង្រៀន និងរៀន វាមិនមែនជារឿងងាយ​ស្រួលនោះទេ ប៉ុន្តែខ្ញុំជឿជាក់ថា យើងទាំងអស់គ្នាអាចធ្វើបានដើម្បីរក្សាគុណភាពអប់រំ និងសុវត្ថិភាពរបស់សិស្សា​នុ​សិស្សរបស់យើង។

លោកឧកញ៉ាបានបន្ថែមទៀតថាបណ្តាញសាលារៀនយើង​ខ្ញុំសូមថ្លែង​អំណរ​គុណ​ដល់​មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សដែលបានគាំទ្រសាលារៀនយើងខ្ញុំ ដើម្បីបន្តនិរន្តរភាព និងបង្កើនគុណភាពអប់រំ  ហើយសម្រាប់វគ្គសិក្សាថ្មីខាងមុខនេះ សូមអ្នកអាណាព្យាបាលពិចារណារួសរាន់បញ្ចូនបុត្រធីតាមកសិក្សានៅសាលារៀនឡើងវិញ ដើម្បីឲ្យយើងខ្ញុំចូលរួមចំណែក និងបន្តផ្តល់នូវការអប់រំ និងបណ្តុះបណ្តាល​កូនៗ​រ​បស់លោកអ្នក។

លោក គង់ សំនៀង អគ្គនាយករងទទួលបន្ទុកកិច្ចការប្រតិបត្តិការ បានមានប្រ​សា​សន៍​ថាសិស្សកម្មវិធីមត្តេយ្យចំណេះទូទៅខ្មែរថ្នាក់ទី១ដល់ទី១២និងកម្មវិធីភាសាអង់គ្លេសចូលរៀនក្នុងថ្នាក់ពេញលេញឡើងវិញដោយអនុវត្តគោលការណ៍ប្រតិបត្តិសុវត្ថិភាព​របស់​ក្រសួងអប់រំ យុវជន និងកីឡា រក្សាគម្លាតសុវត្ថិភាព១.៥ ម៉ែត្រវាស់កំដៅជាប្រចាំ រក្សា​អនាម័យ ត្រូវពាក់ម៉ាស ឬរបាំងមុខ និងមិនមានការជួបជុំគ្នាជាក្រុមធំនោះទេ។ លោក​អគ្គនាយករងបានបន្ថែមទៀតថា ចំពោះវគ្គ សិក្សាថ្មីខាងមុខនេះ សាលារៀនយើងខ្ញុំ​នៅតែគោរព និងអនុវត្តឲ្យម៉ឺងម៉ាត់និងខ្ជាប់ខ្ជួនបំផុតតាម​ខ្លឹមសារនៃគោលការណ៍​ប្រតិ​បត្តិស្តង់ដារ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត ដែលមានជាធរមានដើម្បី​រក្សា​សុវតិ្ថភាពរបស់សិស្ស។

 

លោក តែ ឡាយ អគ្គនាយករងទទួលបន្ទុកកិច្ចការសិក្សាធិការ បានឱ្យដឹងថាដើម្បី​រក្សា​សុវ​ត្ថិភាពនិងរក្សាការបង្រៀនដល់សិស្ស​ថ្នាក់មួយចំនួនយើងបានបែកជាពីរក្រុមសិ​ក្សា​​នៅក្នុងថ្នាក់រៀនផ្ទាល់ និងមួយក្រុមទៀតសិក្សាពីចម្ងាយតាមប្រព័ន្ធ Zoom ការធ្វើ​បែប​នេះសិស្សនៅផ្ទះក៏គាត់អាចសិក្សាជាមួយលោកគ្រូអ្នកគ្រូបានសិស្សនៅថ្នាក់រៀនផងដែរ។លោកក៏បានបញ្ជាក់ថា សម្រាប់សិស្សមត្តេយ្យនិងថ្នាក់ទី១ដល់ទី៣សាលារៀន​បាន​ជំរុញឲ្យពួកគាត់មកសិក្សានៅថ្នាក់រៀនផ្ទាល់ដោយសារពួកគាត់មិន​ទាន់អាច​ប្រើ​ប្រាស់​បច្ចេកវិទ្យាបង្រៀនបានល្អប្រសើរនៅឡើយ ប៉ុន្តែសាលារៀននៅរក្សាគម្លាត ក្នុងចំនួន​សិស្សតាមការណែនាំរបស់ក្រសួង។

សម្រាប់វគ្គសិក្សាថ្មីខាងមុខនេះសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀន​ណត្សឡាញ​ន៍​ផ្តល់ជូន៖១. អាហារូបករណ៍រហូតដល់ ២៥% លើតម្លៃសិក្សា ២.ធានារ៉ាប់រងគ្រោះ​ថ្នាក់​សិស្ស ២៤/២៤ម៉ោង ក្នុង ១សប្តាហ៍ ទូទាំងពិភពលោក ៣. ការពារការសិក្សាបុត្រ​ធីតា​រហូតដល់ ៥ឆ្នាំ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ។

សូមជម្រាបបណ្តាញគ្រឹះស្ថានអប់រំវេសឡាញត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨រួម​មាន​៖សាលារៀនវ៉េស្ទឡាញន៍១០សាខា,សាលារៀនណត្សឡាញន៍១សាខា,សាលាអន្តរ​ជា​តិ អេបផលទ្រី ១សាខា,សាលាអន្តរជាតិហ្វរ៉េសហ៊ាល១សាខា,សាលាភាសាអង់​គ្លេ​ស លីឌឺលែន១សាខា,និងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ១សាខា៕